Wednesday, January 6, 2016

ជនរួមជាតិជាទីគោរពស្រឡាញ់


This is the head of your page Example HTML page This is the body of your page.


ក្រោយពីបានតាមដានស្តាប់នូវមតិយោបល់ សំណូមពរ និងសំណើរបស់បងប្អូនជនរួមជាតិ ជាពិសេស យុវជននិងសិស្សានុសិស្សទាក់ទងនិងតម្លៃនៃការធ្វើប័ណ្ណបើកបរម៉ូតូ ហើយក្រោយពីខ្ញុំបានពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន គឺខ្ញុំបានសម្រេចបញ្ឈប់មិនចាំបាច់អោយមានប័ណ្ណបើកបរចំពោះម៉ូតូចាប់ពីកម្លាំង 125 CC ចុះក្រោម ចាប់ពីពេលនេះតទៅ។ ដូច្នេះប្រជាពលរដ្ឋដែលបើកបរម៉ូ...

Friday, December 11, 2015

លោក ហ៊ុន សែន៖​ កម្ពុជា​សម្រេច​មិន​បាន ​នយោបាយ​នៃ​ការ​នាំ​ចេញ​អង្ករ​១លាន​តោន​ក្នុង​ឆ្នាំ​២០១៥​ !



គោល​នយោបាយ​នៃ​ការ​នាំ​ចេញ​អង្ករ​មួយ​លាន​តោន ​ក្នុង​ឆ្នាំ​២០១៥​ របស់​រដ្ឋាភិបាល ​សម្រេច​មិន​បាន​ទេ។​ នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​របស់​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍ជា​តិ ​នៃ​លទ្ធផល​ចុង​ក្រោយ​ជំរឿន​កសិកម្ម​កម្ពុជា​ឆ្នាំ​២០១៣​ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព។ ​លោក​​នាយក​រដ្ឋ​មន្ដ្រី​លើក​ឡើងថា​ ក្នុង​ឆ្នាំ​២០១៥​នេះ ​ថ្វី​ត្បិត​តែ​កម្ពុជា​លក់​អង្ករ​ទៅ​ក្រៅ​ប្រទេស​បាន​ចំនួន​កន្លះ​លាន​តោន ​មិន​គ្រប់​តាម​គោល​នយោបាយ​មួយ​លាន​តោន​ក៏​ពិត​មែន​ ប៉ុន្តែ​កម្ពុជា​ទទួល​បាន​នូវ​ភាព​ជោគជ័យ​យ៉ាង​ច្រើន​ លើ​ផ្នែក​ស្ថេរភាព​កសិកម្ម។​
គោលដៅ​ប្រកប​ដោយ​មហិច្ឆតា ​ក្នុង​ការ​ផលិត​ស្រូវ​ឲ្យ​បាន​៤​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ ​ទទួល​ជោគជ័យ។​ ប៉ុន្តែ​គោល​នយោបាយ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​មួយ​លាន​តោន ​ក្នុង​ឆ្នាំ​២០១៥​នេះ ​មិន​បាន​ទទួល​ជោគ​ជ័យ​ទេ។ ​ក្នុង​ឆ្នាំ​២០១៥​នេះ ​កម្ពុជា​លក់​អង្ករ​ទៅ​ក្រៅ​ប្រទេស​បាន​ចំនួន​កន្លះ​លាន​តោន​ប៉ុណ្ណោះ។ ​នេះ​ជា​ការ​ទទួល​ស្គាល់​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ​ហ៊ុន សែន ​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​ជាតិ ​នៃ​លទ្ធផល​ចុង​ក្រោយ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៣ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​
បើ​តាម​ការ​ពន្យល់​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ មាន​កត្តា​សំខាន់​ពីរ​ ដែល​ធ្វើ​ឲ្យ​កម្ពុជា ​បរាជ័យ​ចំពោះ​មុខ​គោល​នយោបាយ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​មួយ​លាន​តោន ​ក្នុង​ឆ្នាំ​២០១៥។ ​សំខាន់​ទី​១ ​គឺ កត្តា​អត្តនោម័ត៖ ​ដោយសារ​តែ​កម្ពុជា​ខ្វះខាត​ម៉ាស៊ីន​កិនស្រូវ ​ឃ្លាំង​ស្តុក​ស្រូវ ​និង​ប្រាក់​កាស ​ទើប​ការ​ប្រមូល​ទិញ​ស្រូវ​មិន​អាច​ធ្វើ​ឡើងបា​ន​ច្រើន​ឡើយ។​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា​ បញ្ហា​ម៉ាស៊ីន​កិន​ស្រូវ ​នឹង​លែង​ចោទ​ឡើង​ទៀត​ហើយ​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​ ខណៈ​ដែល​ការ​វិនិយោគ​សមត្ថភាព​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា​កំពុង​តែ​ធ្វើ ​ឡើង​ជា​បន្ត​បន្ទាប់​។ លោក​ថា ម៉ាស៊ីន​កិន​ស្រូវ​ដែល​បាន​នឹង​​កំពុង​វិនិយោគ ​នឹង​មាន​លទ្ធភាព​កិន​ស្រូវ​បាន​៣​លាន​តោន​ក្នុង​មួយ​ឆ្នាំ។​
ទន្ទឹម​គ្នា​នេះ ​កត្តា​សត្យា​នុម័ត​ ក៏​ជា​មូលហេតុ​សំខាន់​មួយ​ទៀត ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​សម្រេច​បាន​គោល​ដៅ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​មួយ​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​នេះ។ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កត់​សម្គាល់​ឃើញ​ថា ​ប្រទេស​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​មេគង្គ​ កំពុង​តែ​ផលិត​អង្ករ​ដូច​ៗ​គ្នា​សម្រាប់​ការ​នាំ​ចេញ។ ​ការ​ផលិត​អង្ករ​ដូច​ៗ​គ្នា​ពី​សំណាក់​ប្រទេស​នៅ​ក្នុង​តំបន់​ដូច្នេះ ​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​ស្វិ​តស្វាញ​កាន់​តែ​ខ្លាំង។​
ស្ថិត​ក្នុង​បរិបទ​ដូច្នេះ ​កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង ​និង​ជា​ពិសេស​ត្រូវ​តែ​កាត់​បន្ថយ​តម្លៃ​ដើម​ផលិត​សម្រាប់​កសិករ។​ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ដ្រី។
ក្នុង​ឆ្នាំ​២០១៥​នេះ ​ថ្វីត្បិតតែ​កម្ពុជា​លក់​អង្ករ​ទៅ​ក្រៅ​ប្រទេស​មិន​គ្រប់​តាម​គោលនយោបាយ​មួយ​លាន​តោន​ក៏​ពិត​មែន​ ប៉ុន្តែ​លោក​ ហ៊ុន សែន អះអាង​ថា​ កម្ពុជា​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​យ៉ាង​ច្រើន​ លើ​ផ្នែក​ស្ថេរភាព​កសិកម្ម។​ ក្នុ​ងនោះ​ កម្ពុជា​ដែល​ធ្លាប់​តែ​ខ្វះខាត​ស្បៀង ​បាន​ប្រែ​ខ្លួន​មក​ជា​ប្រទេស​ដែល​មាន​អធិរាជ​ស្បៀង​ និង​ស្រូវ​តិច​តួច ​ហើយ​ឥឡូវនេះ​ កម្ពុជា​ថែម​ទាំង​អាច​ផលិត​ស្រូវ​និង​អង្ករ​ ដើម្បី​នាំ​ចេញ​ថែម​ទៀត​ផង៕

សម្ដេច​តេ​ជោ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ចុះ​​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​

សម្ដេច​តេ​ជោ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ចុះ​​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​ ៧​ខែធ្នូ ឆ្នាំ ២០១៥ នេះ ​បាន​សរសេរ​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​Facebook ក្រើនរំលឹក​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​អោយ​ចុះ​ជួយ​បូមទឹក​ដើម្បី​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​នឹង​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​។​
សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា “​កសិកម្ម​ឆ្នាំនេះ​ ពិសេស​ដំណាំ​ស្រូវ​ទាំង​ស្រូវវស្សា ទាំង​ស្រូវប្រាំង​បាន​និង​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​។
ក្នុង​សភាពការណ៍​បែបនេះ​ជា​មួយ​និង​វិធាន​ការដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញរួច​មក​ហើយ​នោះ​សម្ដេច​បាន​រំលឹក​លើ​ចំណុច​ខ្លះៗ រួមមាន​៖”​។​
អាជ្ញាធរ​ត្រូវ​អន្តរាគមន៍​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ស្រូវ​ខូច​នៅ​តំបន់​ដែល​មាន​ប្រភព​ទឹក​នោះ​ឡើយ​។​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មន្ត្រីរាជការ​ត្រូវ​ចាត់តាំង​កម្លាំង​ចុះ​ជួយ​ច្រូតកាត់​ប្រមូល​ផល​សំរាប់​គ្រួសារ​ដែល​ខ្វះ​កម្លាំង​ពលកម្ម (​ចាស់ជរា ស្ត្រី​មេម៉ាយ​ជន​ពិការ គ្រួសារ​យុទ្ធជន​)​។​
ស្ថាប័ន​កសិកម្ម​ត្រូវ​ផ្ដល់​ពូជ​ដំណាំ​ដល់​ប្រជាកសិករ​ដែល​មិនអាច​ធ្វើស្រែ​ប្រាំង​បាន ជំរុញ​ឲ្យ​ពួកគាត់​ដាំ​ដុះ​ដំណាំ​រួមផ្សំ​វិញ​។​ត្រៀម​អន្តរាគមន៍​កំចាត់​សត្វ​បំផ្លាញ​ដំណាំ និង​ទប់​ស្កាត់​ជំងឺ​សត្វ​គ្រប់​ប្រភេទ​។​
ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ​ត្រូវ​ធ្វើការ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​រក​វិធី​អនុគ្រោះ​មួយចំនួន​ជូន​ប្រជាជន​ដែល​រងគ្រោះ ដូចជា​ពន្យារពេល​សង​ឬ​ពន្យារពេល​សង​ដោយ​មិន​យកការប្រាក់ ឬ​បន្ថយ​ការប្រាក់​ទប់ស្កាត់​ការ​ឆ្លៀតឱកាស​រឹបអូស​ដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ​​​ពី​សំណាក់​ម្ចាស់បំណុល ចំពោះ​កូនបំណុល​ដែល​កំពុង​ជួប​ការ​លំបាក​ដោយសារ​គ្រោះធម្មជាតិ ៕

លោក ហ៊ុន សែន ស្នើ​ឲ្យ​អាមេរិក​បន្ថែម​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ


(adsbygoogle = window.adsbygoogle || []).push({});
ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​បង្កើន​ភាព​អនុគ្រោះ​លើ​ទំនិញ​ដែល​នាំ​ចូល​​ពី​​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​ (LDC)​ ដែល​រួម​មាន​កម្ពុជា​តាមរយៈ​ការ​​បង្កើន​ចំនួន​ទំនិញ​ដែល​បាន​អនុញ្ញាត​ឲ្យ​រួច​ពន្ធ និង​មិន​គិត​កូតា​ចូល​ទៅ​ទីផ្សារ​អាមេរិក​។
លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​អំឡុង​​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាមេរិក​លើក​ទី ៣ ​​នៅ​ទីក្រុង​គូឡាឡាំពួ​កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​កម្ពុជា​​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​លើ​មុខ​ទំនិញ​យ៉ាង​តិច​​​ ៩៧ ​ភាគរយ​នៃ​ទំនិញ​សរុប​ដោយ​រួច​​ពន្ធ​​​ និង​មិន​គិត​កូតា​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅក្នុង​អាស៊ាន​ស្រប​តាម​​​​កិច្ចព្រមព្រៀង​ក្នុង​ក្របខ័ណ្ឌ​របស់​ WTO ​កន្លង​មក​»​។
លោកស្រី ចន្ធី សេដ្ឋ​វិទូ​ឯករាជ្យ​ថ្លែង​ថា​៖ «​សំណើ​នេះ​គឺ​គ្រាន់តែ​រំឭក​ដល់​ប្រទេស​អ្នក​មាន​ដូចជា​អាមេរិក​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង​របស់​ [WTO] ដែល​​ស្ថិត​ក្រោម​ក្របខ័ណ្ឌ​ដ៏​ទូលំ​ទូលាយ​ប៉ុណ្ណោះ​ដែល​ទំនង​ជា​មិន​អាច​ត្រូវ​បាន​ចង​​ភ្ជាប់​ដោយ​ច្បាប់​​នោះ​ទេ​»​។
បច្ចុប្បន្ន​រដ្ឋាភិបាល​អាមេរិក​ផ្ដល់​ឋានៈ​រួច​ពន្ធ​​ដល់​​​​ផលិតផល​ជាង​​ ៥០០០ ប្រភេទ​ដែល​បាន​​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ជា​​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP)​។
លោក ហូ ស៊ីវយ៉ុង ប្រធាន​នាយកដ្ឋាន​នាំ​ចេញ​នាំចូល​នៅ​ក្រសួង​ពាណិជ្ជកម្ម​ថ្លែង​ថា​ប្រព័ន្ធ​ GSP​ របស់​រដ្ឋាភិបាល​អាមេរិក​​គ្រប​ដណ្ដប់​ភាគច្រើន​លើ​ទំនិញ​ដែល​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ប៉ុន្តែ​មិន​បាន​ដាក់​​​បញ្ចូល​ប្រភេទ​ទំនិញ​នាំ​ចេញ​ឈាន​មុខ​របស់​កម្ពុជា​នោះ​ទេ​។
លោក​បាន​លើក​ឡើង​ថា​៖ «​សម្លៀក​បំពាក់​ និង​វាយនភ័ណ្ឌ​ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​មិន​ស្ថិត​ក្នុង​គម្រោង​ GSP នោះ​ទេ​»​។ ​លោក​បាន​បន្ត​ទៀត​ថា​៖ «​ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​គ្រប​ដណ្ដប់​ស្ថិត​ក្រោម​ផែនការ​ប្រទេស​អនុគ្រោះ​បំផុត​ (MFN) ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំ​ចូល​ត្រូវ​បង់​ពន្ធ​នាំ​ចូល​​ប្រហែល​​ពី​ ១០ ​ដល់​ ១៥ ​ភាគរយ​»​។
ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​​ស្បែកជើង​របស់​ប្រទេស​​កម្ពុជា​​ទៅ​កាន់​សហរដ្ឋ​អាមេរិក​​បាន​កើនឡើង​រហូត​ដល់​ ១,៨ ​ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​ ២០១៤។ នេះ​យោង​តាម​ទិន្នន័យ​ពី​​សមាគម​រោងចក្រ​កាត់ដេរ​​នៅក្នុង​ប្រទេស​កម្ពុជា (GMAC​) ដែល​ចំនួន​នេះ​បាន​តំណាង​ឲ្យ​ប្រហែល​​ ៦៣ ​ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​ទៅ​អាមេរិក​៕ ​LA