Friday, December 11, 2015

សម្ដេច​តេ​ជោ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ចុះ​​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​

សម្ដេច​តេ​ជោ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ចុះ​​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​ ៧​ខែធ្នូ ឆ្នាំ ២០១៥ នេះ ​បាន​សរសេរ​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​Facebook ក្រើនរំលឹក​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​អោយ​ចុះ​ជួយ​បូមទឹក​ដើម្បី​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​នឹង​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​។​
សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា “​កសិកម្ម​ឆ្នាំនេះ​ ពិសេស​ដំណាំ​ស្រូវ​ទាំង​ស្រូវវស្សា ទាំង​ស្រូវប្រាំង​បាន​និង​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​។
ក្នុង​សភាពការណ៍​បែបនេះ​ជា​មួយ​និង​វិធាន​ការដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញរួច​មក​ហើយ​នោះ​សម្ដេច​បាន​រំលឹក​លើ​ចំណុច​ខ្លះៗ រួមមាន​៖”​។​
អាជ្ញាធរ​ត្រូវ​អន្តរាគមន៍​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ស្រូវ​ខូច​នៅ​តំបន់​ដែល​មាន​ប្រភព​ទឹក​នោះ​ឡើយ​។​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មន្ត្រីរាជការ​ត្រូវ​ចាត់តាំង​កម្លាំង​ចុះ​ជួយ​ច្រូតកាត់​ប្រមូល​ផល​សំរាប់​គ្រួសារ​ដែល​ខ្វះ​កម្លាំង​ពលកម្ម (​ចាស់ជរា ស្ត្រី​មេម៉ាយ​ជន​ពិការ គ្រួសារ​យុទ្ធជន​)​។​
ស្ថាប័ន​កសិកម្ម​ត្រូវ​ផ្ដល់​ពូជ​ដំណាំ​ដល់​ប្រជាកសិករ​ដែល​មិនអាច​ធ្វើស្រែ​ប្រាំង​បាន ជំរុញ​ឲ្យ​ពួកគាត់​ដាំ​ដុះ​ដំណាំ​រួមផ្សំ​វិញ​។​ត្រៀម​អន្តរាគមន៍​កំចាត់​សត្វ​បំផ្លាញ​ដំណាំ និង​ទប់​ស្កាត់​ជំងឺ​សត្វ​គ្រប់​ប្រភេទ​។​
ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ​ត្រូវ​ធ្វើការ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​រក​វិធី​អនុគ្រោះ​មួយចំនួន​ជូន​ប្រជាជន​ដែល​រងគ្រោះ ដូចជា​ពន្យារពេល​សង​ឬ​ពន្យារពេល​សង​ដោយ​មិន​យកការប្រាក់ ឬ​បន្ថយ​ការប្រាក់​ទប់ស្កាត់​ការ​ឆ្លៀតឱកាស​រឹបអូស​ដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ​​​ពី​សំណាក់​ម្ចាស់បំណុល ចំពោះ​កូនបំណុល​ដែល​កំពុង​ជួប​ការ​លំបាក​ដោយសារ​គ្រោះធម្មជាតិ ៕

No comments:

Post a Comment